ថ្ងៃព្រហស្បតិ៍ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤
សាលប្រជុំសាលាខេត្តរតនគិរី
==============================
លោក វ៉ាន់ សុខន ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យឯកភាពលើរបាយការណ៍វឌ្ឍនភាព បញ្ហាប្រឈមប្រចាំខែឧសភា ឆ្នាំ២០២៤ និងលើកទិសដៅបន្តសម្រាប់ខែបន្ទាប់ រដ្ឋបាលខេត្ត និងពិនិត្យមើលសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារបញ្ចប់អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ងិន ណែល អភិបាលរងខេត្ត និងមានការចូលរួមពីតំណាងមន្ទីរអង្គភាពជុំវិញខេត្តនិងគ្រប់តំណាងរដ្ឋបាលក្រុង ស្រុក។
ថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤
@សណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ
~~~~~~~~~~~~~~~~~~~
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី អមដោយមន្រ្តីជំនាញ២រូប បានចូលរួមសិក្ខាសាលាស្តីពី "ការត្រៀមលក្ខណៈសម្រាប់រៀបចំថវិកាឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ " ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ថ្ងៃទី ១និង២ ខែមេសា ឆ្នាំ២០២៤ ) នៅសណ្ឋាគារ ឆ្នេរសុខា ខេត្តព្រះសីហនុ។
ថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤
#សាលប្រជុំសាលាខេត្តរតនគិរី
...............................................
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ម៉ា វិចិត្រ អភិបាលខេត្តស្តីទី និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។
ថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣
@សាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តរតនគិរី
...........................................
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពី បូកសរុបការអនុវត្តការប្រចាំខែធ្នូ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ គ្រប់ប្រធានការិយាល័យ និងមន្រ្តីក្រោមឱវាទ។ ក្នុងឱកាសនេះដែរ លោកប្រធានមន្ទីរបានមានមតិផ្តាំផ្ញើ និងជូនពរក្នុងឱកាសឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មីនៃឆ្នាំសកល អោយមន្រ្តីក្រោមឱវាទមន្ទីរទាំងអស់ ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។
ថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣
#សណ្ឋាគារ SUN and MOON រាជធានីភ្នំពេញ
======================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តរតនគិរី អមដោយមន្រ្តីជំនាញ ១រូប បានចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្ត និងសិក្ខាសាលបណ្តុះបណ្តាលស្តីពី "ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS) ជំហានទី១" ក្រោមកម្មវិធីកែទម្រងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ វង្សសុខា អគ្គនាយករង និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណ:កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ថ្ងៃព្រហ្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្ត
======================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសកម្មភាពគម្រោង និងផែនការវិនិយោគឆ្នាំ២០២៤ របស់ក្រុមហ៊ុនហង់អាញ់អណ្តូងមាស, លំផាត់ និងអាហ្រ្គីកូ ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត។
ថ្ងៃព្រហ្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣
#សាលប្រជុំក្រុមប្រឹក្សាខេត្តរតនគិរី
======================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សាខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត , ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ព្រមទាំងមានការចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត។
ថ្ងៃព្រហ្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣
#សណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ
======================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានដឹកនាំការិយាល័យជំនាញចូលរួមសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈថ្មីចំនួន៣ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណ:។
ថ្ងៃព្រហ្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
======================
លោក ខាំ ប៊ុនរិទ្ធិ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានដឹកនាំការិយាល័យជំនាញចូលរួមសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈថ្មីចំនួន ៣ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណ:។
ថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤
#ខេត្តស្ទឹងត្រែង
=====================
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានដឹកនាំមន្រ្តីរាជការជាស្រ្តីចូលរួមកិច្ចប្រជុំស្តីពី ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រថ្មីស្តីពី ការបញ្ជ្រាបយែនឌ័រឆ្នាំ២០២៤-២០២៨ និងការលើកកម្ពស់សិទ្ធិ តួនាទី និងសុខុមាលភាពស្ត្រី ក្រោមអធិបតីភាព លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាខេត្តស្ទឹងត្រែង។
ថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
=======================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំ បូកសរុបការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅសម្រាប់ខែបន្ទាប់ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី និងការដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗក្នុងការអនុវត្តការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការក្រោមឱវាទ។
ថ្ងៃព្រហស្បតិ៍ ៣រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣
#សណ្ឋាគារ ឡឺរ៉ូយ៉ាល់ភ្នំពេញ រាជធានីភ្នំពេញ
=====================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ កម្រិតថ្នាក់ដឹកនាំពិនិត្យលើសេចក្តីព្រាងផែនការថវិកាឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងអគ្គលេខាធិការរងគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ថ្ងៃព្រហស្បតិ៍ ៣រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
=====================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានសម្របសម្រួលកិច្ចប្រជុំស្តីពី ការដេញថ្លៃភាស៊ីគ្រប់ប្រភេទនៅក្នុងខេត្តរតនគិរី សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ រួមមាន ចំណតរថយន្ត, កំពង់ចំលង និងសត្តឃាត ក្រោមអធិបតីភាព ឯកឧត្តម ងិន ណែល អភិបាលរងខេត្តរតនគិរី និងប្រតិភូតំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ។ កិច្ចប្រជុំនេះដេញថ្លៃនេះប្រព្រឹត្តទៅរយៈពេលមួយព្រឹក នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី។
ថ្ងៃពុធ ៩កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២
~~~~~~~~~~~~~~~~
សេចក្តីជូនដំណឹង!
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តរតនគិរីមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនដេញថ្លៃគម្រោងលទ្ធកម្មក្រុង ស្រុក សម្រាប់ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តនៃខេត្តរតនគិរី មេត្តាជ្រាបថា៖ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី និងរៀបចំធ្វើការចុះបញ្ជីឈ្មោះក្រុមហ៊ុនដេញថ្លៃគម្រោងលទ្ធកម្មក្រុង ស្រុក ក្នុងភូមិសាស្រ្តខេត្តរតនគិរី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៥ៈ០០នាទី រសៀល រៀលរាល់ម៉ោងធ្វើការ។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១. លោក ឆាន់ ប៊ុនឈឿន ប្រធានការិយាល័យលទ្ធកម្មសាធារណៈ លេខទូរស័ព្ទ០៩៧ ៦១០ ៥២៩១
២. លោក ធី ចាន់ផល្លា មន្រ្តីការិយាល័យលទ្ធកម្មសាធារណៈ លេខទូរស័ព្ទ ០៨៨ ៤៧៤ ៨៣៤០
សូមអរគុណ!
ថ្ងៃអង្គារ ៩កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តរតនគិរី
~~~~~~~~~~~~~~~~~~~~~~~~
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានដឹកនាំមន្រ្តីជំនាញការិយាល័យនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងផែនការសកម្មភាពលម្អិតលទ្ធផលគន្លឹះ និងផែនការថវិកាឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមប្រព័ន្ធអនឡាញ (Zoom meeting) ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ថ្ងៃចន្ទ ៩កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
===============
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានដឹកនាំអនុប្រធានមន្ទីរ និងប្រធានការិយាល័យនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យនិងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធអនឡាញ (Zoom meeting)។
ថ្ងៃចន្ទ ៨កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
#សណ្ឋាគារមណ្ឌលគិរី
===============
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលជាគណធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំ សង្កាត់" ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីពង្រឹងបន្ថែម ក៏ដូចផ្តល់ចំណេះដឹងបន្ថែមជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ នៃខេត្តរតនគិរី និងមណ្ឌលគិរី ក្នុងការអនុវត្តការងារហិរញ្ញវត្ថុនៅរដ្ឋបាលឃុំ សង្កាត់ប្រកបដោយភាពត្រឹមត្រូវ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តិទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០~២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារមណ្ឌលគិរី ខេត្តមណ្ឌលគិរី។
ថ្ងៃសុក្រ ៥កើត ខែកក្តិក ឆ្នាំថោះ បញ្ជស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្តរតនគិរី
=======================
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានអញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាដៃគូរថ្នាក់ខេត្ត ដើម្បីពិនិត្យមើលបញ្ហា និងកិច្ចសហការរវាងស្ថាប័នរដ្ឋនិងអង្គការសង្គមស៊ីវិល ក្រោមអធិបតីភាព ឯកឧត្តម វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី។
ថ្ងៃសុក្រ ៥កើត ខែកក្តិក ឆ្នាំថោះ បញ្ជស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្តរតនគិរី (អាគារ A ជាន់ទី២)
=======================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ បានសហការជាមួយរដ្ឋបាលខេត្តរតនគិរី ក្នុងការសម្របសម្រួលរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី "ការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៏បូកសរុបការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៣" ក្រោមអធិបតីភាព ឯកឧត្តម ងិន ណែល អភិបាលរងខេត្ត ដោយមានការចូលរួមពីប្រធានអង្គភាពរតនាគារខេត្ត តំណាងទីចាត់ការហិរញ្ញវត្ថុខេត្ត និងលោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក គណនេយ្យករក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ សរុបចំនួន១៣១នាក់។
ថ្ងៃពុធ ៣កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣
#សាលាប្រជុំសាលាខេត្តរតនគិរី
=================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចគោលការណ៏ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៏ស្តីពីវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត ។
ថ្ងៃចន្ទ ១កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣
#សាលប្រជុំទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
=======================
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី អមដោយមន្រ្តីជំនាញ១រូបបានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការនុវត្តថវិកា ៩ខែដើមឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣
@សាលប្រជុំក្រុមប្រឹក្សាខេត្តរតនគិរី
====================
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម សុខ ហម សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ងិន ណែល អភិបាលរងខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ទីចាត់ការសាលាខេត្ត និងប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។
ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣
@សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តរតនគិរី
~~~~~~~~~~~~~~~~~~~~~~~
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងលើកទិសដៅសម្រាប់ការងារបន្ទាប់របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី ដោយមានការចូលរួមថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការក្រោមឱវាទ ដោយពិភាក្សាការងារដែលសម្រេចបានក្នុងខែតុលា បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ ដើម្បីឆ្លើយតបនិងការអនុវត្តការងារអោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣
#មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តរតនគិរី
=====================
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី មានកិត្តិយសសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ រដ្ឋបាលខេត្តរតនគិរីនិងធ្វើការដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ ក្នុងខេត្តរតនគិរី។ ចំពោះក្រុមហ៊ុន និងអាជីវករដែលមានបំណងដាក់ដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ ក្នុងខេត្តរតនគិរី សូមអញ្ជើញមកទទួលពាក្យដាក់ដេញថ្លៃនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តរតនគិរី រៀងរាល់ម៉ោងធ្វើការ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ ០៨៨ ៩៩ ៨៨៨៨៣ ឬ០៧១ ៦៣៦៥ ២៨៩។ សូមអរគុណ!
ថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣
#សាលាខេត្តរតនគិរី
=====================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំគណៈកម្មការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត ដើម្បីពិនិត្យ ពិភាក្សា កែសម្រួល និងផ្តល់យោបល់លើគម្រោងប្លង់គោលប្រើប្រាស់ដីស្រុកលំផាត់ និងស្រុកវើនសៃ ដែលដឹកនាំប្រជុំដោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
ថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣
@សាលាក្រុងបានលុង
.......................................
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តរតនគិរី ក្រុងបានលុង ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំខេត្ត ចៅសង្កាត់ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋផងដែរ។ វេទិការនេះប្រព្រឹត្តទៅរយៈពេលមួយព្រឹក នៅសាលាក្រុងបានលុង ខេត្តរតនគិរី។
ថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣
#រាជធានី ភ្នំពេញ
=====================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមក្នុងវេទិការស្តីពី ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ( ប.ស.ប.ក ) លើកទី១ ដើម្បីប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ " នីតិវិធីសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣
#សាលាស្រុក អូរយ៉ាដាវ
..............................................
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តរតនគិរី ស្រុកអូរយ៉ាដាវ ក្រោមអធិបតីភាព ឯកឧត្តម សុខ រដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត,ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត ដែលវេទិការនេះប្រព្រឹត្តទៅនៅសាលាស្រុក អូរយ៉ាដាវ ខេត្តរតនគិរី។
ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣
#សាលាស្រុក លំផាត់
..............................................
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តរតនគិរី ស្រុកលំផាត់ ក្រោមអធិបតីភាព ឯកឧត្តម ឃេន ភោស៊ី សមាជិកក្រុមប្រឹក្សាខេត្ត,ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្ត ដែលវេទិការនេះប្រព្រឹត្តទៅនៅសាលាស្រុក លំផាត់ ខេត្តរតនគិរី។
ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
..............................................
លោក ខាំ ប៊ុនរិទ្ធិ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនាំមន្រ្តីជំនាញចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និងការចែករំលែកបទពិសោធន៍ស្តីពី ការបើកផ្តល់អត្ថប្រយោជន៍របស់មន្រ្តីសាធារណៈ ដោយបង្វែងត្រង់ចូលគណនីបៀវត្សរបស់មន្រ្តីសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ វង្សសុខា អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាអគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមប្រព័ន្ធវីដេអូពីចំងាយ Zoom meeting ។
ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣
#សាលាស្រុក អណ្តូងមាស
..............................................
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តរតនគិរី ស្រុកតាវែង ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណថន សមាជិកក្រុមប្រឹក្សាខេត្ត,ឯកឧត្តម ស៊ូ សិរីអភិបាលរងខេត្ត ដែលវេទិការនេះប្រព្រឹត្តទៅនៅសាលាស្រុក សាលាស្រុកអណ្តូងមាស ខេត្តរតនគិរី។
ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣
#ស្រុក បកែវ
=====================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានដឹកនាំមន្រ្តីជំនាញ ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៃការវិនិយោគផ្សារបកែវ ស្ថិតក្នុងឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់រដ្ឋបាលស្រុកបកែវ និងម្ចាស់អាជីវកម្មវិនិយោគផ្សារបកែវ។
ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣
#សាលាស្រុក តាវែង
..............................................
លោក ខាំ ប៊ុនរិទ្ធិ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តរតនគិរី ស្រុកតាវែង ក្រោមអធិបតីភាព ឯកឧត្តម ភូ គឹមមឿ សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្ត ដែលវេទិការនេះប្រព្រឹត្តទៅនៅសាលាស្រុក តាវែង ខេត្តរតនគិរី។
ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្តរតនគិរី
............................................................
លោក វ៉ាន់ សុខន ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ និង លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរីតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងសិក្ខាកាមចូលរួមសរុបចំនួន ៤៥ នាក់ នៅសាលប្រជុំសាលាខេត្តអគារ(D)ខេត្តរតនគិរី។
ថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣
@សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
................................................
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានដឹកនាំមន្រ្តីជំនាញចូលរួមកិច្ចប្រជុំ ស្តីពីកម្មវិធីបញ្រ្ជាបការយល់ដឹងលើការដាក់ឱ្យប្រើប្រាស់មុខងារថ្មី មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (Asset Management) ក្នុង FMIS ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តាមប្រព័ន្ធអនឡាញ (Zoom meeting) ។
ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្តរតនគិរី
.................................................
លោក ខាំ ប៊ុនរិទ្ធិ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ និងពិភាក្សាអំពីការត្រៀមរៀបចំបុណ្យជាតិនានា ជាពិសេសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងរដ្ឋបាលក្រុង ស្រុក ផងដែរ។
ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តរតនគិរី
.....................................................
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញទទួលបន្ទុកប្រព័ន្ធ FMIS បានចូលប្រជុំពិភាក្សាស្តីពីរំហូរការងារនីតិវិធីអនុវត្តការងារបច្ចុប្បន្ន របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ជាមួយក្រុមការងារ FMIS របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធវិដេអូពីចំងាយ Zoom។
ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥
#សាលាស្រុក អូរជុំ
..............................................
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងិន ណែល អភិបាលរងខេត្ត នៅសាលាស្រុក អូរជុំ ខេត្តរតនគិរី។
ថ្ងៃពុធ ១១កើត ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣
#សាលាស្រុក បកែវ
..................................................
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ងួន កឿន សមាជិកក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្ត នៅសាលាស្រុកបកែវ។
ថ្ងៃចន្ទ ១០រោច ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
========================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៏បូកសរុបការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលថ្នាក់ជាតិ ឆ្នាំ២០២៣ ដោយមានការចូលរួមពី ប្រធានរតនាគារខេត្ត ប្រធាន អនុប្រធាន និងគណនេយ្យករមន្ទីរអង្គភាពជុំវិញខេត្ត។
ថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣
#សណ្ឋាគារ សុខាភ្នំពេញ រាជធានីភ្នំពេញ
================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញមួយរូប បានចូលរួមសិក្ខាសាលាស្តីពី ការរៀបចំលទ្ធផលគន្លឹះ និងថវិកាឆ្នាំ២០២៤ ដើម្បីររៀបចំកិច្ចព្រមព្រៀមសមិទ្ធកម្ម ក្រោមកម្មវិធីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
---------------------------------
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា, កញ្ញា និងលើកទិសដៅសម្រាប់ខែបន្ទាប់ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានមន្ទីរបានប្រគល់ប័ណ្ណ បសស ជូនមន្រ្តីកិច្ចសន្យាចំនួន ៣រូបផងដែរ។
ថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្តរតនគិរី
------------------------------
លោក ខេង សុខហាក់ ប្រធានការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ បានចូលរួមកិច្ចវេទិការពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤~២០២៦) របស់រដ្ឋបាលខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មផែនការក្រុង ស្រុក ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ងិន ណែល អភិបាលរងខេត្ត និងឯកឧត្តម សុខ ហម សមាជិកក្រុមប្រឹក្សាខេត្ត។
ថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
================
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពី ការចុះអង្កេត ពិគ្រោះយោបល់ និងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមក្រុមការងារប្រតិភូអគ្គនាយករដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត។
ថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣
#ខេត្តព្រះសីហនុ
================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញចំនួន២រូប បានចូលរួមកិច្ចប្រជុំស្តីពីសិក្ខាសាលា ពិគ្រោះយោបល់លើផែនការគោល (Blueprint)ស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អៀង ស៊ុនលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាខេត្តព្រះសីហនុ។
ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ថ្ងៃទី៥ ខែ តុលា ឆ្នាំ២០២៤
#សាលប្រជុំសាលាក្រុងបានលុង
====================
លោក ឆាន់ ប៊ុនឈឿន ប្រធានការិយាល័យលទ្ធកម្មសាធារណៈបានចូលរួមកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងជួសជុលផ្លូវបេតុងអាមេ ១ខ្សែ ស្ថិតក្នុងភូមិស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ដែលដឹកនាំដោយលោក ធូ ឃឿ អភិបាលក្រុង បានលុង និងមានការចូលរួមពីមន្រ្តីជំនាញអង្គភាពលទ្ធកម្មក្រុង និងតំណាងក្រុមហ៊ុនដេញថ្លៃផងដែ។
ថ្ងៃចន្ទ ៣រោច ខែភទ្របទ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣
#សណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប
====================
លោក វ៉ាន់ សុខន ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ១រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ" ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋាគារ សុខាសៀមរាប នាខេត្តសៀមរាប។
ថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣
#ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
====================
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ១រូប បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេលមួយរសៀល និងមានការចូលរួមពីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តផងដែរ។
ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្ត
=================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យនិងពិភាក្សាអំពី ការស្នើសុំពិនិត្យនិងសម្រេចលើដីទីតាំងដីទីលានហ្វឺកហ្វឺនបាញ់គ្រប់ពិត របស់តំបន់ប្រតិបត្តិការសឹករងខេត្ត និងការពិភាក្សាបញ្ហាដីក្រុមហ៊ុន ជាំង លី ជាមួយសហគមន៍ និងបញ្ហាចាំបាច់មួយចំនួនទៀត ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
ថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តរតនគិរី
=====================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនាំលោក លោកស្រី អនុប្រធានមន្ទីរ និងប្រធានការិយាល័យនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ចូលរួមកិច្ចប្រជុំ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស TWG ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូពីចំងាយ (Zoom meeting)។
ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣
សាលប្រជុំសាលាខេត្តរតនគិរី (អាគារ A)
===============
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចការបង្កើតក្រុមការងារបច្ចេកទេស ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងពិភាក្សាកិច្ចការចាំបាច់មួយចំនួន ក្រោមអធិបតីភាព ឯកឧត្តម ជា ថាវិរិទ្ធ អភិបាលរងខេត្ត នៅសាលប្រជុំសាលាខេត្តរតនគិរី។
ថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្ត
=================
លោក គង់ រីដា ប្រធានការិយល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមកិច្ចប្រជុំស្តី ការពិភាក្សាអំពីការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងក្រុងបានលុង ខេត្តរតនគិរី ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ងិន ណែល អភិបាលរងខេត្តរតនគិរី។
ថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត
======================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនាំមន្រ្តីពាក់ព័ន្ធចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍ត្រួតពិនិត្យថវិកាពាក់កណ្តាលឆ្នាំ២០២៣ របស់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធីបតីភាព លោក អ៊ុក សុផា អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធអនឡាញ (Zoom meeting).
ថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣
#ភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី
===============
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធកាន់កាប់ប្រើប្រាស់ដីធី និងប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគីរី ក្រោមអធិបតីភាព ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី។
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តរតនគិរី បានចូលរួមកិច្ចប្រជុំចចារគម្រោងថវិកាឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី ដែលដឹកនាំប្រជុំដោយ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តផ្សេងៗផងដែរ។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
ថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣
#ខេត្ត សៀមរាប
=====================
លោក ចាន់ រដ្ឋា និងលោក ទ្រី ពិសិដ្ឋ មន្រ្តីបង្គោលការិយាល័យទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមវគ្គបណ្តុះបណ្តាល ស្ដីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន គ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) នៅទីរួមខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃ (ថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៣) នាសណ្ឋាគារ អ៊ីមប្រេសអង្គរ ខេត្តសៀមរាប ។
ថ្ងៃអង្គារ ១៤រោច ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
=======================
លោក ដួច ប៊ុនណា ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាប្រធានមន្ទីរ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានដឹកនាំក្រុមការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom meeting) ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំនិងក្រុមការងារនៃគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣
#រដ្ឋបាលស្រុក អូរយ៉ាដាវ
===============
លោក គង់ រីដា ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ១រូប បានចូលរួមកិច្ចប្រជុំពិភាក្សា និងដោះស្រាយបញ្ហាអសកម្មដំណើរការលក់ដូរក្នុងផ្សារ និងការដំណើរការចំណតរថយន្តក្នុងស្រុកអូរយ៉ាដាវ ដែលដឹកនាំដោយ លោក ហេង ប៊ុន្នី អភិបាលនៃគណៈអភិបាលស្រុក អូរយ៉ាដាវ។
ថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣
#ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត
===============
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ១រូប បានចូលរួមកិច្ចប្រជុំស្តីពី ការរៀបចំគម្រោងថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់មន្ទីរ អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយផ្ទាល់នៅទីស្តីពីការក្រសួង និងចូលរួមតាមប្រព័ន្ធ វីដេអូពីចង្ងាយ (Zoom meeting) របស់ថ្នាក់ដឹកនាំនិងមន្រ្តីពាក់ព័ន្ធនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីចចារកញ្ចប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ សម្រាប់យកទៅអនុវត្តនៅឆ្នាំបន្ទាប់។
ថ្ងៃស្រុក ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣
#សាលប្រជុំសាលាខត្តរនគិរី
===============
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងពិភាក្សាផែនការចំណូល ចំណាយថវិការបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិភាក្សា និងធ្វើផែនការចំណូល ចំណាយថវិកាជាមួយមន្ទីរអង្គភាពដែលមានចំណូល ដើម្បីដាក់បញ្ចូលជាចំណូលថវិកាខេត្តសម្រាប់ជាគុណប្រយោជន៍ខេត្តឆ្នាំ២០២៤ និងស្នើទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣
@សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត
===================
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានសម្របសម្រួលរៀបចំកិច្ចប្រជុំស្តីពី ការស្រង់ស្ថិតិទីតាំង និងកំណត់តម្លៃមូលដ្ឋានភាសុីគ្រប់ប្រភេទដាក់ឲ្យដេញថ្លៃសម្រាប់ធ្វេីអាជីវកម្មឆ្នាំ២០២៤ របស់ខេត្តរតនគិរី ដែលដឹកនាំប្រជុំដោយ ឯកឧត្តម ងិន ណែល អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីលោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធានសាខាពន្ធដារខេត្ត តំណាងរតនាគារខេត្ត និងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាព និងអភិបាល អភិបាលរងក្រុង ស្រុក ពាក់ព័ន្ធ។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា ដើម្បីកំណត់ទីតាំង និងកំណត់តម្លៃមូលដ្ឋាន ភាស៊ីគ្រប់ប្រភេទ នៅរដ្ឋបាលក្រុង ស្រុក ដើម្បីជាមូលដ្ឋានសម្រាប់ដាក់ដេញថ្លៃសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ របស់ខេត្តរតនគិរី។
ថ្ងៃព្រហ្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
រសៀលថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្ត
=================
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំស្តីពី ការពិនិត្យលើរបាយការណ៏វឌ្ឍនភាព បញ្ហាប្រឈមប្រចាំខែកក្កដា ឆ្នាំ២០២៣ និងទិសដៅបន្តសម្រាប់ខែបន្ទាប់ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត។
ថ្ងៃព្រហស្បតិ៍ ២ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
នាព្រឹកថ្ងៃទី ៣ ខែ សីហា ឆ្នាំ២០២៣
#ស្រុកកូនមុំ និងស្រុកលំផាត់
===================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមអមដំណើ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្ត ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅតាមបណ្តោយទន្លេស្រែពក ស្ថិតក្នុងស្រុកកូនមុំ និងស្រុកលំផាត់ ខេត្តរតនគិរី។ ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងភូមិសាស្រ្តខេត្តរតនគិរី បានធ្វើអោយកម្ពស់ទឹកទន្លេស្រែពកឡើងខ្ពស់ជិតដល់ចំណុចកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន។
ថ្ងៃពុធ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្ត
=====================
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី (ក.ជ.ក.ស) ដើម្បីពិភាក្សាលើកិច្ចការពារសិទ្ធិស្រ្តី និងការលើកកម្ពស់សមភាពយេនឌ័រក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការ ជាពិសេសបញ្ហាប្រឈមផ្សេងៗ ពាក់ព័ន្ធស្រ្តី និងកុមារ នៅសាលប្រជុំសាលាខេត្ត។
ថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣
@សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត
===================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែ កក្កដា និងលើកទិសដៅសម្រាប់ខែបន្ទាប់ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទមន្ទីរ ដើម្បីត្រួតពិនិត្យ និងតាមដាននូវវឌ្ឍនភាពការងាររបស់ការិយាល័យជំនាញ និងដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗ ក្នុងការធានាអោយការអនុវត្តសមកម្មភាពការងាររបស់មន្ទីរប្រព្រឹត្តទៅដោយរលូននិងជោគជ័យ។
ថ្ងៃព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្ត
========================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំបូកសរុប និងវាយតម្លៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថភាពប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងមានការចូលរួមពីលោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុមប្រឹក្សាឃុំ សង្កាត់ផងដែរ។
ថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣
@សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
=========================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនាំមន្រ្តីពាក់ព័ន្ធចូលរួមកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យពាក់កណ្តលឆ្នាំ២០២៣ នៃការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្មរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូពីចំងាយ (Zoom meeting)។ កិច្ចប្រជុំនេះរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣
@សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
=========================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនាំមន្រ្តីពាក់ព័ន្ធចូលរួមកិច្ចប្រជុំពិភាក្សាអំពីការធ្វើបច្ចុប្បន្នភាពគោលដៅសូចនាករពាក់ព័ន្ធនឹងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ក្នុងផែនការសកម្មភាពលម្អិតរបស់ក្រសួង-ស្ថាប័នឆ្នាំ២០២៣ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធវីដេអូពីចំងាយ (Zoom meeting)។ កិច្ចប្រជុំនេះរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣
@សាលប្រជុំសាលាខេត្ត (អាគារ B)
========================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំ របស់គណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងប្រកាសសមាសភាពគណៈកម្មាធិការកែសម្រួលថ្មី ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលរង ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។
ថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣
@សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
========================
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចូលរួមពិធី ''ប្រកាសដាក់ឱ្យអនុវត្តនីតិវិធីតាមប្រព័ន្ធ FMIS ទាំងស្រុង, ពង្រឹងការប្រើប្រាស់ប្រព័ន្ធ FMIS ទៅការដ្ឋានថ្មី និងពង្រឹងការប្រើប្រាស់ប្រព័ន្ធ FMIS Portal ជំនាន់ទី១ នៅរដ្ឋបាលក្រុង ស្រុក ឃុំ ដែលនៅសេសសល់ទាំងអស់់់" តាមប្រព័ន្ធវីដេអូពីចំងាយ (Zoom meeting) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣
@សាលប្រជុំក្រុមប្រឹក្សា ខេត្តរតនគិរី
===================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សាខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងិន ណែល អភិបាលរងខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត។
ថ្ងៃអង្គារ ២រោច ខែមឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
រសៀលថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៣
@សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
==========================
កិច្ចប្រជុំបូកសរុបការងារប្រចាំមិថុនា និងលើកទិសដៅសម្រាប់ខែបន្ទាប់ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី ដែលដឹកនាំប្រជុំដោយលោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រោមឱវាទ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាពដែលសម្រេចបានក្នុងខែ មិថុនា ព្រមទាំងដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗពេលអនុវត្តការងារ។
ថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣
@សាលាស្រុក អណ្តូងមាស
========================
លោក ខាំ ប៊ុនរិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ទទួលបន្ទុកកិច្ចការលទ្ធកម្ម បានដឹកនាំក្រុមការងារការិយាល័យលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ចុះបេសកកម្មសម្របសម្រួល និងជំរុញការអនុវត្តការងារលទ្ធកម្មរបស់រដ្ឋបាលស្រុក អណ្តូងមាស។ គោលបំណងរបស់ក្រុមការងារ គឺសម្របសម្រួលនិងជំរុញលើកិច្ចការមួយចំនួនរួមមាន៖ ការស្នើសុំគោលការណ៏ធានាចំណាយ, ការងារត្រួតពិនិត្យគុណភាពគម្រោង, ការទូទាត់, ការកែតម្រូវផែនការលទ្ធកម្ម និងការធ្វើរបាយការណ៏លទ្ធកម្ម អោយបានត្រឹមត្រូវ និងកាន់តែប្រសើរឡើង។
ថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣
@ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
---------------------------------------
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ០១រូប បានចូលរួមកិច្ចប្រជុំស្តីពី ការធ្វើបទបង្ហាញ និងពិភាក្សាស្ដីពីការធ្វើផែនការ និងព្យាករណ៍សាច់ប្រាក់ព្រមទាំងការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់(Cash Management system_CMS) ដឹកនាំប្រជុំដោយផ្ទាល់ ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីជំនាញគ្រប់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត។
ថ្ងៃអង្គារ ១០កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣
@ស្រុកកូនមុំ
----------------------------------------------------
លោក ចាន់ រដ្ឋា តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចូលរួមសកម្មភាពជាមួយក្រុមថ្នាក់ខេត្ត ដើម្បីចុះសិក្សាស្រង់ព័ត៌មានធ្វើអត្តសញ្ញាណកម្មដី ការធ្វើផែនទីប្រើប្រាស់ដី និងការធ្វើចំណាត់ថ្នាក់ដីរដ្ឋ សម្រាប់ដីសម្បទានសង្គមកិច្ចទំហំ ៣,៥០០ហិតា ស្ថិតនៅភូមិ ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
ថ្ងៃទីចន្ទ ៩កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចសក ព.ស២៥៦៧
ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣
@សាលាស្រុក លំផាត់
========================
លោក ខាំ ប៊ុនរិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ទទួលបន្ទុកកិច្ចការលទ្ធកម្ម បានដឹកនាំក្រុមការងារការិយាល័យលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ចុះសម្របសម្រួល និងជំរុញការអនុវត្តការងារលទ្ធកម្មរបស់រដ្ឋបាលស្រុក លំផាត់។ គោលបំណងរបស់ក្រុមការងារ គឺសម្របសម្រួលនិងជំរុញលើកិច្ចការមួយចំនួនរួមមាន៖ ការស្នើសុំគោលការណ៏ធានាចំណាយ, ការងារត្រួតពិនិត្យគុណភាពគម្រោង, ការទូទាត់, ការកែតម្រូវផែនការលទ្ធកម្ម និងការធ្វើរបាយការណ៏លទ្ធកម្ម អោយបានត្រឹមត្រូវ និងកាន់តែប្រសើរឡើង។
ថ្ងៃទីព្រហស្បតិ៍ ៥កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចសក ព.ស២៥៦៧
នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣
@សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
-----------------------------------------------
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញបានសម្របសម្រួលរៀបចំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុត ឯកឧត្តម យ៉ែត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងប្រតិភូអមដំណើ។ កិច្ចប្រជុំនេះផ្តោតសំខាន់លើការគ្រប់គ្រងប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗ ដើម្បីរកដំណោះស្រាយ ក្នុងគោលបំណងសម្រេចអោយបាននូវការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋទូទាំងខេត្តរតនគិរី។
ថ្ងៃទីព្រហស្បតិ៍ ៥កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចសក ព.ស២៥៦៧
នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣
@សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
-----------------------------------------------
ក្រុមការងារប្រតិបត្តិសមាគមសង្គហ:មិត្ត បុគ្គលិក មន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីសំណេះសំណាលជាមួយនិវត្តជននៅខេត្តរតន:គីរី ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិសមាគមសង្គហមិត្ត បុគ្គលិក មន្រ្តីរាជការ ហើយជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការនិងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហ:មិត្ត បុគ្គលិក មន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននាំយកនូវអំណោយវត្ថុអនុស្សាវរីយ៍និងថវិកាចំនួន១០០ ០០០រៀល របស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ក្នុងនោះផងដែរ ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល ជូន លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ដុខេត្ត ដែលម្តាយបង្កើតបានទទួលមរណ:ភាព និងលោកស្រី ពៅ ស្រីតូច ប្រាក់ឧបត្ថម្ភមាតុភាព ចំនួន ៦០០,០០០រៀលផងដែរ។
និវត្តជនម្នាក់ៗពិតជាមានសេចក្តីរំភើប រីករាយ ឥតឧបមា ដោយបានប្រសិទ្ធពរជ័យមង្គល វិបុលសុខគ្រប់ប្រការ គោរពជូនឧត្តមកត្តិបរិរក្សបណ្ឌិត គាត់ ឈន់ និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាស្ថាបនិករបស់សមាគម និងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងសហការីទាំងអស់ ដែលបានយកចិត្តទុកដាក់ដល់មន្រ្តីរាជការចូលនិវត្តន៏កន្លងមក ឱ្យជួបប្រទះតែសេចក្តីសុខចម្រើន មានសុភមង្គល សុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។
ថ្ងៃទីចន្ទ ២កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចសក ព.ស២៥៦៧
ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣
@សាលាស្រុក តាវែង
========================
លោក ខាំ ប៊ុនរិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ទទួលបន្ទុកកិច្ចការលទ្ធកម្ម បានដឹកនាំក្រុមការងារការិយាល័យលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ចុះសម្របសម្រួល និងជំរុញការអនុវត្តការងារលទ្ធកម្មរបស់រដ្ឋបាលស្រុក តាវែង។ ក្នុងនោះដែរ ក្រុមការងារបានសម្របសម្រួលនិងជំរុញលើកិច្ចការមួយចំនួនរួមមាន៖ ការស្នើសុំគោលការណ៏ធានាចំណាយ, ការងារត្រួតពិនិត្យគុណភាពគម្រោង, ការទូទាត់, ការកែតម្រូវផែនការលទ្ធកម្ម និងការធ្វើរបាយការណ៏លទ្ធកម្ម អោយបានត្រឹមត្រូវ និងកាន់តែប្រសើរឡើង។
ថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣
@សណ្ឋាគារ និងភោជនីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ
---------------------------------------------------
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ១រូប បានចូលរួមសិក្ខាសាលាស្តីពី "នីតិវិធី នៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SAM) និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS)" នៅសណ្ឋាគារ និងភោជនីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ។
ថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣
@សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
=========================
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ បានសម្របសម្រួលរៀបចំកិច្ចកិច្ចប្រជុំ ត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃការរៀបចំការគ្រប់គ្រងបញ្ជីរសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ២០២២ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ) ក្រោមអធិបតីភាព ឯកឧត្តម ងិន ណែល អភិបាលរងខេត្ត ឯកឧត្តម ប៊ុន បុណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីជំរុញការរៀបចំតារាងប្រៀបធៀបកើនឡើងថយចុះប្រចាំឆ្នាំ២០២២ និងជំរុញការរៀបចំធ្វើប័ណ្ណកម្មសិទ្ធសម្គាល់អចលនទ្រព្យ ដែលកាន់កាប់និងប្រើប្រាស់ដោយមន្ទីរ អង្គភាព និងស្ថាប័ន នៃខេត្តរតនគិរី។
ថ្ងៃទីពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចសក ព.ស២៥៦៧
ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣
@សាលាស្រុក កូនមុំ
========================
លោក ខាំ ប៊ុនរិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ទទួលបន្ទុកកិច្ចការលទ្ធកម្ម បានដឹកនាំក្រុមការងារការិយាល័យលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ចុះសម្របសម្រួល និងជំរុញការអនុវត្តការងារលទ្ធកម្មរបស់រដ្ឋបាលស្រុក កូនមុំ។ ក្នុងនោះដែរ ក្រុមការងារបានសម្របសម្រួលនិងជំរុញលើកិច្ចការមួយចំនួនរួមមាន៖ ការស្នើសុំគោលការណ៏ធានាចំណាយ, ការងារត្រួតពិនិត្យគុណភាពគម្រោង, ការទូទាត់, ការកែតម្រូវផែនការលទ្ធកម្ម និងការធ្វើរបាយការណ៏លទ្ធកម្ម អោយបានត្រឹមត្រូវ និងកាន់តែប្រសើរឡើង។
ថ្ងៃទីចន្ទ ៩រោចខែជេស្ឋ ឆ្នាំថោះ បញ្ចសក ព.ស២៥៦៧
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣
@សាលាស្រុកអូរជុំ
========================
លោក ខាំ ប៊ុនរិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ទទួលបន្ទុកកិច្ចការលទ្ធកម្ម បានដឹកនាំក្រុមការងារការិយាល័យលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ចុះសម្របសម្រួល និងជំរុញការអនុវត្តការងារលទ្ធកម្មរបស់រដ្ឋបាលស្រុក អូរជុំ។ ក្នុងនោះដែរ ក្រុមការងារបានសម្របសម្រួលនិងជំរុញលើកិច្ចការមួយចំនួនរួមមាន៖ ការស្នើសុំគោលការណ៏ធានាចំណាយ, ការងារត្រួតពិនិត្យគុណភាពគម្រោង, ការទូទាត់, ការកែតម្រូវផែនការលទ្ធកម្ម និងការធ្វើរបាយការណ៏លទ្ធកម្ម។
ថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣
@សាលាស្រុក បកែវ
================
លោក ខាំ ប៊ុនរិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ០១រូប បានចុះបំពេញបេសកកម្មក្នុងស្រុក បកែវ ដើម្បីពិនិត្យ និងជំរុញការអនុវត្តកិច្ចលទ្ធកម្មរបស់រដ្ឋបាល ស្រុក បកែវ ដែលដឹកនាំសម្របសម្រួលដោយលោក អ៊ូ ដារ៉ារិទ្ធ អភិបាលរងស្រុកបកែវ។
ថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣
@សាលប្រជុំសាលាខេត្ត
================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុរួម និងឯកសារពាក់ព័ន្ធនានាសម្រាប់ត្រៀមប្រជុំទ្វេភាគី ស្តីពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងខេត្តរតនគិរី និងខេត្តកន្ទូម (វៀតណាម) ដែលដឹកនាំប្រជុំដោយ ឯកឧត្តម ស៊ូ សេរី អភិបាលរងខេត្ត។
ថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣
@សាលប្រជុំសាលាខេត្ត
================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ និងការពិភាក្សាអំពីបញ្ហាដីសហគមន៍ជនជាតិដើមភាគតិចភូមិកាំផ្លិញ និងដីដែលមន្ទីរអង្គភាពនានាបានស្នើសុំសម្រាប់ពង្រីកសមត្ថភាពរបស់ខ្លួន ដែលដឹកនាំប្រជុំដោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
ថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្តរតនគិរី
==================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំបិទវគ្គសវនកម្មតាមរយៈវីដេអូពីចំងាយ Zoom meeting ដឹកនាំប្រជុំដោយ ឯកឧត្តម វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី។
ថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣
@សាលប្រជុំសាលាខេត្តរតនគិរី
=================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត។
ថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣
@សាលប្រជុំ សណ្ឋាគាររស្មីពេជ្រ ខេត្តស្ទឹងត្រែង
========================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយមន្រ្តីជំនាញ០១រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី "នីតិវិធីនៃការទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រងកម្ពុជា " ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា។
ថ្ងៃសុក្រ ១៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣
@សាលប្រជុំអគារមជ្ឍមណ្ឌលអភិវឌ្ឍធុរកិច្ច
======================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយអនុប្រធានមន្ទីរទទួលបន្ទុក និងមន្រ្តីជំនាញ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី " ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានី-ខេត្ត " នៅសាលប្រជុំអគារ មជ្ឍមណ្ឌលអភិវឌ្ឍធុរកិច្ច ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រភិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ។
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣
@សាលប្រជុំសាលាខេត្ត
===================
លោក គង់ រីដា ប្រធានការិយាល័យ តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះពិនិត្យ និងស្រង់ព័ត៌មានរបស់ប្រជាពលរដ្ឋរស់នៅនិងអាស្រ័យផលជាក់ស្តែងលើដីគ្រប់គ្រងដោយពន្ធនាគារខេត្តរតនគិរី ដែលដឹកនាំប្រជុំដោយ ឯកឧត្តម ខ័ណ ចំណាន អភិបាលរងខេត្ត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេលមួយរសៀល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តរតនគិរី។
ថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៣
====================
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែ មេសា-ឧសភា និងលើកទិសដៅសម្រាប់ខែបន្ទាប់ ដែលសម្របសម្រួល និងដឹកនាំប្រជុំដោយផ្ទាល់ លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត។
ថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣
#រម្មណីយដ្ឋានបឹងយក្ខឡោម
=====================
លោក គង់ រីដា ប្រធានការិយាល័យនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមជាគណៈធិបតីក្នុងពិធីចុះកិច្ចព្រមព្រាងសហគមន៍តំបន់ការពារធម្មជាតិ "បឹងយក្ខឡោម" នៅរម្មនីយដ្ឋានបឹងយក្ខឡោម សង្កាត់យក្ខឡោម ក្រុងបានលុង នៃខេត្តរតនគិរី។
ថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្តស្ទឹងត្រែង
=====================
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំស្តីពី "ការណែនាំ និងការពង្រឹងការអនុវត្តមុខងារអប់រំដល់រដ្ឋបាលក្រុង ស្រុក " នាខេត្តស្ទឹងត្រែង។
ថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្ត
=====================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។
ថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣
@សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត
======================
លោក ខាំ ប៊ុនរិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញការិយាល័យលទ្ធកម្មសាធារណៈ បានសម្របសម្រួលរៀបចំកិច្ចប្រជុំ ស្តីពីការណែនាំធ្វើផែនការកែតម្រូវលទ្ធកម្មឆមាសទី២ ដែលនិងត្រូវចាប់ផ្តើមអនុវត្តនៅដើមខែមិថុនា និងបញ្ចប់នៅខែតុលា ជូនដល់ក្រុង ស្រុក ទាំង៩ នៃខេត្តរតនគិរី។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅរយៈពេល១ព្រឹក ដោយមានការចូលរួមពីតំណាងក្រុង ស្រុក ទាំង៩ នៃខេត្តរតនគិរី។
ថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣
===================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទ បានចូលរួមសួរសុខទុក្ខមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលកំពុងសម្រាកលំហែមាតុភាពនៅមន្ទីរពេទ្យ។ ជាមួយគ្នានេះផងដែរ លោកប្រធានមន្ទីរបាននាំយកនូវ សម្ភារៈ និងថវិកាមួយចំនួនប្រគល់ជូនផងដែរ ដើម្បីជួយសម្រួលនូវទុក្ខលំបាកកំឡុងពេលសម្រាកនៅមន្ទីរពេទ្យ ព្រមទាំងផ្តាំផ្ញើអោយមើលថែសុខភាពអោយបានល្អ ជាពិសេសម្តាយនិងកូនដែលទើបសម្រាល។
ព្រឹកថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣
@សណ្ឋាគារ និងរម្មនីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ
==================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយអនុប្រធានមន្ទីរទទួលបន្ទុក និងមន្រ្តីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី " លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធជូនដល់ក្រសួង-ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ " ក្រោមអធិបតីភាព ឯឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋាគារ និងរម្មនីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ។
ថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តរតនគិរី
========================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានសម្របសម្រួលដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី " ស្វែងយល់ពីការអនុវត្តថវិកាតាមចំណាត់ថ្នាក់សេដ្ឋកិច្ច (COA) នៃមាតិការថវិកាដើម្បីប្រមូលធាតុចូលសម្រាប់ការកែលម្អរការបន្សី (mapping) រវាងលេខកូដស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (FFS) និងលេខកូដ COA " ជាមួយប្រតិភូក្រុមការងារនៃអគ្គនាយដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។
#នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣
#សាលាខេត្តកោះកុង
==========================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមទស្សនកិច្ចសិក្សាស្ដីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង "ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. ដោយមានការចូលរួម និងដឹកនាំដោយ ឯកឧត្តម សំឃិត វៀន អភិបាលរងខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏បានពិភាក្សាអំពីរបាយការណ៍វិភាគ ភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាមកំហែង (SWOT) នៃខេត្តកោះកុង ដែលរៀបចំដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកោះកុងផងដែរ ។
ថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្ត
..............................................
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំស្តីពី "ការបើកសវនកម្ម និងការចុះធ្វើសវនកម្មលើការអនុលោមតាមច្បាប់ និងបទបញ្ញាត្តិ " ខេត្តរតនគិរី ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី។
ថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តរតនគិរី
.....................................................................
លោក ខាំ ប៊ុនរិទ្ធ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញពាក់ព័ន្ធ បានចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយប្រកាសស្តីពីការអនុវត្តកិច្ចព្រមព្រៀងសាជីវកម្មនិងប្រកាសស្តីពីការរៀបចំរបាយការណ៏ស្តីពីការអនុវត្តកិច្ចលទ្ធកម្ម និងបញ្ជៀបការយល់ដឹងអំពីការអនុវត្តលទ្ធកម្មសាធារណៈ ជាឧត្តមានុវត្តន៍អន្តរជាតិ តាមប្រព័ន្ធវីដេអូពីចំងាយ (Zoom meeting ) ដែលសិក្ខាសាលានេះរៀបចំដោយអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣
#ខេត្តសៀមរាប
......................................................
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញ២រូប បានចូលរួមសិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសម្រាប់រៀបចំថវិកាឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។
ថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៩ ខែ ឧសភា ឆ្នាំ២០២៣
#សាលាជាតិគយ
...............................................
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយមន្រ្តីជំនាញបានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកា ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ របស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតី ឯកឧត្តម យ៉ែត វិណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងនៃគណកម្មាធិកាដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ នៅសាលាជាតិគយ ។
ថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំ្ថថោះ បញ្ចស័ក ព.ស២៥៦៦
ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣
................................................................
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញបានចូលរួមសិក្ខាសាលាស្តីពី "ការធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ" នៅសណ្ឋាគារ Sun and Moon រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម យ៉ែត វិណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣
................................................
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខត្ត និងជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ទទួលបន្ទុកហិរញ្ញញិក បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិដៅការងារបន្តត្រីមាសទី២ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី។
ថ្ងៃចន្ទ ១២រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦
ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣
......................................
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា!
ថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ (សាលប្រជុំសាលាខេត្តរតនគិរី)
..............................................
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត។
ថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ (សណ្ឋាគារ សុខាភ្នំពេញ)
..........................................
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាស្តីពី "ផែនការយុទ្ធសាស្រ្តស្តីពីការកសាង និង ការអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤" ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣
...............................................
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣
...............................................
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមអបដំណើរថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជូនកងវរសេនាតូចអន្តរាគមន៍លេខ៣៩៥ និងកងវរសេនាតូចនគរបាលការពារព្រំដែនតូចលេខ១០៥ នៅខេត្តព្រះវិហារ ដែលដឹកនាំដោយ ឯកឧត្តម មាស សុខសេសាន្ត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦
រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣
#ស្នងការដ្ឋាននគរបាលខេត្តរតនគិរី
...............................................
លោក ខាំ ប៊ុនរិទ្ធអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ចើញចូលរួមកិច្ចប្រជុំស្តីពីកិច្ចប្រជុំស្តីពី "បូកសរុបសភាពការ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិឆ្នាំ២០២៣" ក្រោមអធិបតីភាព ឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត។
ថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦
ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣
#មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
......................................................................
#ការចូលរួមគោរពទង់ជាតិរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជាការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ។
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញការិយាល័យទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ បានចូលរូមកិច្ចប្រជុំពិភាក្សាស្តីពី "ការប្រមូលធាតុចូលបន្ថែម អំពីដំណើរការនៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) នៅរដ្ឋបាលឃុំ សង្កាត់ សម្រាប់ដំណាក់កាលទី២ ជំហានទី៣" តាមរយៈប្រព័ន្ធវិដេអូពីចំងាយ (Zoom Meeting) ។
#ថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦
ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្តរតនគិរី
......................................................................
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំស្តីពី "ពិនិត្យលើរបាយការណ៏វឌ្ឍនភាព បញ្ហាប្រឈមប្រចាំខែមីនា ឆ្នាំ២០២៣ និងលើកទិសដៅបន្តសម្រាប់ខែបន្ទាប់ របស់រដ្ឋបាលខត្ត" ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត។
#ថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦
ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្តរតនគិរី
......................................................................
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី " ក្រុមការងារចុះពិនិត្យ និងសិក្សាអំពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា របស់ក្រុមហ៊ុនហ័ងអាញ់អណ្តូងមាស" ក្រោមអធិបតីភាព ឯកឧត្តម ងិន ណែល អភិបាលរងខេត្ត ។
#ថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦
ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣
#សាលប្រជុំសាលាខេត្ត
..........................................................................
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងមានការចូលរួមពីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងតំណាងរដ្ឋបាលក្រុង ស្រុក ។
#ថ្ងៃចន្ទ ៦ ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦
ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៧,២០នាទី
..........................................................................
#ការចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី។
លោក ប៉ែន ហេង អនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីជំនាញនៃការិយាល័យទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, ការិយាល័យលទ្ធកម្មសាធារណៈ និងការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមពិធីប្រពិធីប្រកាសស្តីពី "ការពង្រីកការប្រើប្រាស់មុខងារ នៃប្រព័ន្ធ FMIS ទៅកាន់ការដ្ឋានថ្មី, ការដាក់អោយអនុវត្តនីតិវិធីតាមប្រព័ន្ធ FMIS ទាំងស្រុង, ការដាក់អោយអនុវត្តគម្រោងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសម្រាប់ក្រសួងចំនួន៥ និងការដាក់ឱ្យអនុវត្តប្រព័ន្ធឯកសារឌីជីថល (FMIS Portal) នៅជំនាន់ទី១ នៅរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ សម្រាប់ជំហានទី២" តាមប្រព័ន្ធវីដេអូពីចំងាយ (Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយមន្រ្តីជំនាញ២រូប បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី "របាយការណ៏វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំហែង (SWOT) " ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលសិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅសណ្ឋាគារ សុខាភ្នំពេញ ។
លោក គង់ រីដា
ប្រធានការិយាល័យទ្រព្យរដ្ឋនិងចំណូលមិនមែនសារពើពន្ធ
នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
បានអញ្ចើញចូលរួមសិក្ខាពិគ្រោះយោបល់ស្តីពី “សេចក្តីព្រាងការរៀបចំគោលការណ៍ណែនាំប្រតិបត្តិការ
និងផែនការអភិវឌ្ឍហិ រញ្ញប្បទានសាធារណៈជាតិសម្រាប់វិស័យផ្គត់ផ្គង់ទឹកជនបទ
របស់ក្រសួងអភិវឌ្ឍន៍ ” ដែលរៀបចំឡើងដោយនាយកដ្ឋានផែនការ
និងទំនាក់ទំនងសាធារណៈ នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព ឯកឧត្តម ម៉ា សុវណ្ណា ទីប្រឹក្សាអមក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាននាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ ដែលសិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ថ្ងៃទី២២-២៣ ខែមីនា
ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ចាម។
ថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦, ព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣
#សណ្ឋាគារសុខាភ្នំពេញ
.............................................
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ "គណនេយ្យភាពសមិទ្ធកម្ម" (២០២៣-២០២៧) នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦
ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣
...............................................................
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំស្តីពី "ការជំរុញការរៀបចំតារាងប្រៀបធៀបកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២ និងការបណ្តុះបណ្តាលអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យទ្រព្យសម្បត្តិរដ្ឋ (SARMIS)។
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី អមដោយមន្រ្តីជំនាញការិយាល័យទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ បានសម្របសម្រួលរៀបចំកិច្ចប្រជុំស្តីពី "ការជំរុញការរៀបចំតារាងប្រៀបធៀបកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២ និងការបណ្តុះបណ្តាលអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជូនដល់មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុកចំនួន៩ និង៥០ឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម វ៉ាន់ សោភាព អភិបាលរងខេត្ត។ កម្មវិធីកិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈមួយព្រឹកនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត អាគារ A ជាន់ទី២។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីជំរុញដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការរៀបចំតារាងប្រៀបធៀបកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២ អោយបានត្រឹមត្រូវ ទាន់ពេលវេលា និងធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅថ្នាក់ក្រោមជាតិ ។ មួយវិញទៀត ដើម្បីផ្តល់នូវចំណេះដឹងបន្ថែម ក៏ដូចជាធាតុចូលបន្ថែមជូនមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យទ្រព្យសម្បត្តិរដ្ឋ (SARMIS) ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា។
ពិធីជួបសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល, នាព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង
១០:៣០ ព្រឹក, ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃ ក.ស.ហ.វ., អគ្គលេខាធិការរង នៃ អ.គ.ហ. និងជាអនុប្រធានប្រចាំការក្រុមការងារបច្ចេកទេស ក.ម.រ., អមដោយ ឯកឧត្តមអនុប្រធាន ក.ម.រ. និងសមាជិកនៃ ក.ម.រ ព្រមទាំងមន្រ្តីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ៖
«សេចក្តីព្រាងប្រកាសស្តីពីការបោះផ្សាយមូលបត្ររដ្ឋ» តាមរយៈប្រព័ន្ធវីឌីអូអនឡាញ។
********************************************
On Wednesday 22 December 2021 at 10:30 am, H.E Pen Thirong, Under Secretary of State of the MEF, Deputy Secretary-General of GSC and Permanent Deputy Chair of PFDGS-TWG, accompanied by H.E. Deputy Chair, Member of PFDGS-TWG and relevant senior specialists and specialists of MEF, led a meeting to review and discuss on Draft Prakas on Government Securities Issuance via Video Conference.
នាព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) , ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃ កសហវ. ដើម្បីពិភាក្សាលើរបៀបវារៈចំនួន ២ ដូចខាងក្រោម៖
១. បទបង្ហាញស្តីពីសេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីការអនុវត្តស្តង់ដាគណនេយ្យសាធារណៈ មូលដ្ឋានបង្គរនៅកម្ពុជា ២០២១-២០៣១ និង
២. បទបង្ហាញស្តីពីការត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តគន្លឹះទាំង ៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ នៃ កសហវ. ព្រមទាំងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមអង្គភាពក្រោមឱវាទ កសហវ. ។
********************************************
On Monday, 20 December 2021, at 9:00am, At Ministry of Economy and Finance (MEF), H.E. Akka Pundit Sopheacha Aun Pornmoniroth, Deputy Prime Minister, Minister of the Ministry of Economy and Finance and Chairman of PFM Reform Steering Committee, led a virtual PFM Reform Commission Meeting to discuss two agendas as the following:
1. Presentation on the Draft Strategy on Implementing Accrual Basis Public Accounting Standards in Cambodia 2021-2031
2. Presentation on monitoring the progress of implementing 5 key strategies under PFM reform program.
This meeting is with the participations of MEF’s Management and PFM reform working groups of entities under MEF.
នាថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៩:៣០ នាទី ព្រឹក, ឯកឧត្តម រស់ សីសវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង អ.គ.ហ. តាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីពិនិត្យលទ្ធផលបឋមនៃការតាមដានវឌ្ឍនភាពការអនុវត្តយុទ្ធសាស្រ្តគន្លឹះទាំង ៥ ក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង លោកប្រធានផ្នែក មន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃ អ.គ.ហ. ហើយកិច្ចពិភាក្សាត្រូវបានផ្តោតលើការបែងចែកភារកិច្ចជូនឯកឧត្តមអគ្គលេខាធិការរង ដើម្បីដឹកនាំមន្រ្តីជំនាញតាមផ្នែក ក្នុងការរៀបចំខ្លឹមសារវិភាគ សម្រាប់ត្រៀមរាយការណ៍ជូនគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
********************************
On Friday, 17th December 2021, at 9:30, H.E. Ros Seilava, Secretary of State of the Ministry of Economy and Finance (MEF) and the Secretary General of General Secretariat of the Public Financial Management Reform Steering Committee (GSC) led a GSC internal meeting to review preliminary result of implementing the 5 core reform strategies in PFMRP. The meeting is participated by all deputy secretary general of GSC, head of admin finance and M&E, senior specialist and specialists of GSC. Discussion of the meeting focuses on framing the analytical information to prepare for reporting to the PFM reform committee of MEF.
នាថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៣:០០ នាទីរសៀល, ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ អ្នកជំនាញការអឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិនិត្យ និងផ្តល់យោបល់លើ “សេចក្តីព្រាងនៃការវាយតម្លៃលើបច្ច័យនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងការរួមចំណែកកែលម្អប្រព័ន្ធ និងការផ្តល់សេវាសាធារណៈ ”។
***********************************
On Thursday, 16 December 2021, at 3:00pm, H.E. Meas Soksensan, the Deputy Secretary-General of General Secretariat of the PFM Reform Steering Committee (GSC), representative of H.E. Ros Seilava, Secretary of State of the Ministry of Economy and Finance and the Secretary General of GSC, accompanied by Senior Specialists and Specialists of GSC, led a discussing meeting via video conference with Technical Assistants from EU to review on “the Zero Draft of PFM Impact Assessment Focusing on System and Public Service Delivery”.
នាថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៩:០០ នាទី ព្រឹក, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.), ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស, តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ., អមដោយលោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. និងជាអនុប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស បានចូលរួមកិច្ចប្រជុំក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំពិភាក្សាលើ “សេចក្តីព្រាងប្រកាសស្តីពីគោលការណ៍ និងនីតិវិធីសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារចំពោះចំណូលពីសេវាសាធារណៈ ចំណូលពីការផាកពិន័យនិងការដាក់ទណ្ឌកម្ម និងក្នុងលក្ខខណ្ឌនៃការចែករំលែកចំណូលពីសេវាសាធារណៈនិងចំណូលពីទ្រព្យសម្បត្តិរដ្ឋ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ” តាមរយៈប្រព័ន្ធវីឌីអូអនឡាញ ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃ កសហវ. និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ និងក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេសរៀបចំក្របខណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធពីក្រសួង ស្ថាប័នឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
***********************************
On Tuesday , 14th December 2021, at 9:00am, H.E. Yeth Vinel, Under-Secretary of State of the Ministry of Economy and Finance (MEF), the Deputy Secretary-General of General Secretariat of the PFM Reform Steering Committee (GSC), and the Chairman of Ad-hoc Technical Working Group, representative of H.E. Ros Seilava, Secretary of State of the MEF and the Secretary-General of GSC, accompanied by Mr. Um Youthy, Head of Amin, Finance, M&E Division of GSC, and Vice Chairman of Ad-hoc Technical Working Group joined a virtual meeting to discuss the Draft Prakas on the principles and procedures for non-tax revenue management in condition of functions transferring for revenue from public services, revenue from fines and penalties, and in condition of sharing revenue from public services and revenue from state property from national administrations to sub-national administrations. This meeting is led by H.E Vong Sandab, Secretary of State of the MEF and the Chairman of Ad-hoc Working Group at Management Level with the participations of technical Ad-hoc working group and ad-hoc working group at management level for formulating legal framework for managing non-tax revenue in condition of transferring and sharing non-tax revenue from line ministries to sub-national level.
នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ១០:៣០ នាទី ព្រឹក, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), អមដោយ លោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមន្រ្តីជំនាញជាន់ខ្ពស់និងមន្រ្តីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីឌីអូអនឡាញជាមួយតំណាងរូបិយវត្ថុអន្តរជាតិ ពិភាក្សាអំពី “លទ្ធផលបឋមនៃការវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដំណាក់កាលទី១ ដំណាក់កាលទី ២ និងដំណាក់កាលទី៣ (កំពុងអនុវត្ត)” ។
********************************************
On Wednesday, 8th December 2021, at 10:30am, H.E. Yeth Vinel, Under Secretary of State of the Ministry of Economy and Finance (MEF) and Deputy Secretary General of General Secretariat of the Public Financial Management Reform Steering Committee (GSC), accompanied by Mr. Um Youthy, Head of Administration Finance and Monitoring and Evaluation Division, Senior Specialist and Specialists of GSC, led a virtual meeting with representatives of International Monetary Fund (IMF) to discuss “the preliminary results of the efficiency of implementing FMIS Phase 1, Phase 2 and Phase 3 (Implementing)”.
asdf