ថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣
#ខេត្ត សៀមរាប
=====================
លោក ចាន់ រដ្ឋា និងលោក ទ្រី ពិសិដ្ឋ មន្រ្តីបង្គោលការិយាល័យទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមវគ្គបណ្តុះបណ្តាល ស្ដីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន គ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) នៅទីរួមខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃ (ថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៣) នាសណ្ឋាគារ អ៊ីមប្រេសអង្គរ ខេត្តសៀមរាប ។