ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តរតនគិរី
.....................................................
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត អមដោយមន្រ្តីជំនាញទទួលបន្ទុកប្រព័ន្ធ FMIS បានចូលប្រជុំពិភាក្សាស្តីពីរំហូរការងារនីតិវិធីអនុវត្តការងារបច្ចុប្បន្ន របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ជាមួយក្រុមការងារ FMIS របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធវិដេអូពីចំងាយ Zoom។