ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃការរៀបចំការគ្រប់គ្រងបញ្ជីរសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ២០២២ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ)
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែមិថុនា ឆ្នាំ ២០២៣

ថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧

ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣

@សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី

=========================

លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ បានសម្របសម្រួលរៀបចំកិច្ចកិច្ចប្រជុំ ត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃការរៀបចំការគ្រប់គ្រងបញ្ជីរសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ២០២២ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ) ក្រោមអធិបតីភាព ឯកឧត្តម ងិន ណែល អភិបាលរងខេត្ត ឯកឧត្តម ប៊ុន បុណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីជំរុញការរៀបចំតារាងប្រៀបធៀបកើនឡើងថយចុះប្រចាំឆ្នាំ២០២២ និងជំរុញការរៀបចំធ្វើប័ណ្ណកម្មសិទ្ធសម្គាល់អចលនទ្រព្យ ដែលកាន់កាប់និងប្រើប្រាស់ដោយមន្ទីរ អង្គភាព និងស្ថាប័ន នៃខេត្តរតនគិរី។

ព័ត៌មានទាក់ទង