ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
..............................................
លោក ខាំ ប៊ុនរិទ្ធិ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនាំមន្រ្តីជំនាញចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និងការចែករំលែកបទពិសោធន៍ស្តីពី ការបើកផ្តល់អត្ថប្រយោជន៍របស់មន្រ្តីសាធារណៈ ដោយបង្វែងត្រង់ចូលគណនីបៀវត្សរបស់មន្រ្តីសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ វង្សសុខា អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាអគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមប្រព័ន្ធវីដេអូពីចំងាយ Zoom meeting ។