ថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣
@សាលប្រជុំសាលាខេត្ត
===================
លោក គង់ រីដា ប្រធានការិយាល័យ តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះពិនិត្យ និងស្រង់ព័ត៌មានរបស់ប្រជាពលរដ្ឋរស់នៅនិងអាស្រ័យផលជាក់ស្តែងលើដីគ្រប់គ្រងដោយពន្ធនាគារខេត្តរតនគិរី ដែលដឹកនាំប្រជុំដោយ ឯកឧត្តម ខ័ណ ចំណាន អភិបាលរងខេត្ត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេលមួយរសៀល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តរតនគិរី។