ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្តីពី "ការជំរុញការរៀបចំតារាងប្រៀបធៀបកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២ និងការបណ្តុះបណ្តាលអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យទ្រព្យសម្បត្តិរដ្ឋ (SARMIS) "
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ ២០២៣

កិច្ចប្រជុំស្តីពី "ការជំរុញការរៀបចំតារាងប្រៀបធៀបកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២ និងការបណ្តុះបណ្តាលអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យទ្រព្យសម្បត្តិរដ្ឋ (SARMIS)។

លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី អមដោយមន្រ្តីជំនាញការិយាល័យទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ បានសម្របសម្រួលរៀបចំកិច្ចប្រជុំស្តីពី "ការជំរុញការរៀបចំតារាងប្រៀបធៀបកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២ និងការបណ្តុះបណ្តាលអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជូនដល់មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុកចំនួន៩ និង៥០ឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម វ៉ាន់ សោភាព អភិបាលរងខេត្ត។ កម្មវិធីកិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈមួយព្រឹកនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត អាគារ A ជាន់ទី២។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីជំរុញដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការរៀបចំតារាងប្រៀបធៀបកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២ អោយបានត្រឹមត្រូវ ទាន់ពេលវេលា និងធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅថ្នាក់ក្រោមជាតិ ។ មួយវិញទៀត ដើម្បីផ្តល់នូវចំណេះដឹងបន្ថែម ក៏ដូចជាធាតុចូលបន្ថែមជូនមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យទ្រព្យសម្បត្តិរដ្ឋ (SARMIS) ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា។

ព័ត៌មានទាក់ទង