#នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣
#សាលាខេត្តកោះកុង
==========================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមទស្សនកិច្ចសិក្សាស្ដីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង "ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. ដោយមានការចូលរួម និងដឹកនាំដោយ ឯកឧត្តម សំឃិត វៀន អភិបាលរងខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏បានពិភាក្សាអំពីរបាយការណ៍វិភាគ ភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាមកំហែង (SWOT) នៃខេត្តកោះកុង ដែលរៀបចំដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកោះកុងផងដែរ ។