ថ្ងៃអង្គារ ២រោច ខែមឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
រសៀលថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៣
@សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
==========================
កិច្ចប្រជុំបូកសរុបការងារប្រចាំមិថុនា និងលើកទិសដៅសម្រាប់ខែបន្ទាប់ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី ដែលដឹកនាំប្រជុំដោយលោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រោមឱវាទ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាពដែលសម្រេចបានក្នុងខែ មិថុនា ព្រមទាំងដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗពេលអនុវត្តការងារ។