ថ្ងៃព្រហស្បតិ៍ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤
សាលប្រជុំសាលាខេត្តរតនគិរី
==============================
លោក វ៉ាន់ សុខន ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យឯកភាពលើរបាយការណ៍វឌ្ឍនភាព បញ្ហាប្រឈមប្រចាំខែឧសភា ឆ្នាំ២០២៤ និងលើកទិសដៅបន្តសម្រាប់ខែបន្ទាប់ រដ្ឋបាលខេត្ត និងពិនិត្យមើលសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារបញ្ចប់អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ងិន ណែល អភិបាលរងខេត្ត និងមានការចូលរួមពីតំណាងមន្ទីរអង្គភាពជុំវិញខេត្តនិងគ្រប់តំណាងរដ្ឋបាលក្រុង ស្រុក។