ជ្រើសរើសភាសា: Khmer Khmer English English
ពិធីសំណេះសំណាលជាមួយនិវត្តជន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅខេត្តរតន:គីរី
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែមិថុនា ឆ្នាំ ២០២៣

ថ្ងៃទីព្រហស្បតិ៍ ៥កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចសក ព.ស២៥៦៧

នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣

@សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី

-----------------------------------------------

ក្រុមការងារប្រតិបត្តិសមាគមសង្គហ:មិត្ត បុគ្គលិក មន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីសំណេះសំណាលជាមួយនិវត្តជននៅខេត្តរតន:គីរី ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិសមាគមសង្គហមិត្ត បុគ្គលិក មន្រ្តីរាជការ ហើយជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការនិងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហ:មិត្ត បុគ្គលិក មន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននាំយកនូវអំណោយវត្ថុអនុស្សាវរីយ៍និងថវិកាចំនួន១០០ ០០០រៀល របស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ក្នុងនោះផងដែរ ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល ជូន លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ដុខេត្ត ដែលម្តាយបង្កើតបានទទួលមរណ:ភាព និងលោកស្រី ពៅ ស្រីតូច ប្រាក់ឧបត្ថម្ភមាតុភាព ចំនួន ៦០០,០០០រៀលផងដែរ។

និវត្តជនម្នាក់ៗពិតជាមានសេចក្តីរំភើប រីករាយ ឥតឧបមា ដោយបានប្រសិទ្ធពរជ័យមង្គល វិបុលសុខគ្រប់ប្រការ គោរពជូនឧត្តមកត្តិបរិរក្សបណ្ឌិត គាត់ ឈន់ និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាស្ថាបនិករបស់សមាគម និងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងសហការីទាំងអស់ ដែលបានយកចិត្តទុកដាក់ដល់មន្រ្តីរាជការចូលនិវត្តន៏កន្លងមក ឱ្យជួបប្រទះតែសេចក្តីសុខចម្រើន មានសុភមង្គល សុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។

ព័ត៌មានទាក់ទង