ជ្រើសរើសភាសា: Khmer Khmer English English

ព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



ពិធីសំណេះសំណាលជាមួយប្រតិភូក្រុមការងារបណ្ណសារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

#ថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦

ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣

#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត

...................................................

លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងការិយាល័យជំនាញមន្ទីរ បានជួបសំណេះសំណាលជាមួយ លោក កុយ សៀ ប្រធាននាយកដ្ឋានបណ្ណសារ និងក្រុមការងារបណ្ណសារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីពិនិត្យឯកសារស្នើសុំជម្រះលើកទី២ ឆ្នាំ២០២២ និងណែនាំ ពិនិត្យតាមដានលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ណសារ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត។


អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ ២០២៣
អានបន្ថែម
វគ្គបណ្តុះបណ្តាលស្តីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការគាំទ្រពីមូលនិធិរូបិយវត្ថុអត្តរជាតិ (IMF)"

#ថ្ងៃចន្ទ ៦ ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦

ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣

..........................................................................

លោក ខេង សុខហាក់ ប្រធានការិយាល័យជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការគាំទ្រពីមូលនិធិរូបិយវត្ថុអត្តរជាតិ (IMF)" ។ វគ្គបណ្តុះបណ្តាលនេះដឹកនាំដោយ ឯកឧត្តម យ៉ែត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារ សុខាភ្នំពេញ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០១ ខែមករា ឆ្នាំ ១៩៧០
អានបន្ថែម
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី " ការធ្វើប័ណ្ណកម្មសិទ្ធអចលទ្រព្យនៅថ្នាក់ក្រោមជាតិ និងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ"

លោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី អមដោយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី "ការធ្វើប័ណ្ណកម្មសិទ្ធអចលទ្រព្យនៅថ្នាក់ក្រោមជាតិ និងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ" ក្រោមអធិតីភាព ឯកឧត្តម យ៉ែត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

    កិច្ចប្រជុំនេះ មានគោលបំណង ផ្ទៀងផ្ទាត់ទិន្នន័យដីរដ្ឋ និងពិភាក្សាអំពីវិធានការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងដីមានជំលោះ, ដីចុះបញ្ជីស្ទួន, ការជំរុញការដាក់ពាក្យស្នើសុំ និងការពន្លឿនការចុះវាស់វែងដីដែលបានដាក់ពាក្យស្នើសុំរួចរាល់។ ការរៀបចំកិច្ចប្រជុំនេះគឺដើម្បីសម្របសម្រួល និងគាំទ្រដល់ការអនុវត្តសូចនាកគន្លឹះរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវអនុវត្តឱ្យសម្រេចបានតាមគោលដៅក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាសូចនាករក្នុងផែនការសកម្មភាពរួម ដំណាក់កាលទី៤។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ ២០២៣
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម