ថ្ងៃចន្ទ ៨កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
#សណ្ឋាគារមណ្ឌលគិរី
===============
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលជាគណធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំ សង្កាត់" ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីពង្រឹងបន្ថែម ក៏ដូចផ្តល់ចំណេះដឹងបន្ថែមជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ នៃខេត្តរតនគិរី និងមណ្ឌលគិរី ក្នុងការអនុវត្តការងារហិរញ្ញវត្ថុនៅរដ្ឋបាលឃុំ សង្កាត់ប្រកបដោយភាពត្រឹមត្រូវ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តិទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០~២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារមណ្ឌលគិរី ខេត្តមណ្ឌលគិរី។