#ថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦
ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត
...................................................
លោក តូច ជាក់ អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងការិយាល័យជំនាញមន្ទីរ បានជួបសំណេះសំណាលជាមួយ លោក កុយ សៀ ប្រធាននាយកដ្ឋានបណ្ណសារ និងក្រុមការងារបណ្ណសារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីពិនិត្យឯកសារស្នើសុំជម្រះលើកទី២ ឆ្នាំ២០២២ និងណែនាំ ពិនិត្យតាមដានលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ណសារ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត។