លោក ប៉ែន ហេង អនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីជំនាញនៃការិយាល័យទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ, ការិយាល័យលទ្ធកម្មសាធារណៈ និងការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមពិធីប្រពិធីប្រកាសស្តីពី "ការពង្រីកការប្រើប្រាស់មុខងារ នៃប្រព័ន្ធ FMIS ទៅកាន់ការដ្ឋានថ្មី, ការដាក់អោយអនុវត្តនីតិវិធីតាមប្រព័ន្ធ FMIS ទាំងស្រុង, ការដាក់អោយអនុវត្តគម្រោងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសម្រាប់ក្រសួងចំនួន៥ និងការដាក់ឱ្យអនុវត្តប្រព័ន្ធឯកសារឌីជីថល (FMIS Portal) នៅជំនាន់ទី១ នៅរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ សម្រាប់ជំហានទី២" តាមប្រព័ន្ធវីដេអូពីចំងាយ (Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។