ថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣
#សណ្ឋាគារ SUN and MOON រាជធានីភ្នំពេញ
======================
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តរតនគិរី អមដោយមន្រ្តីជំនាញ ១រូប បានចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្ត និងសិក្ខាសាលបណ្តុះបណ្តាលស្តីពី "ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS) ជំហានទី១" ក្រោមកម្មវិធីកែទម្រងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ វង្សសុខា អគ្គនាយករង និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណ:កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។