ថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣
...............................................
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមអបដំណើរថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជូនកងវរសេនាតូចអន្តរាគមន៍លេខ៣៩៥ និងកងវរសេនាតូចនគរបាលការពារព្រំដែនតូចលេខ១០៥ នៅខេត្តព្រះវិហារ ដែលដឹកនាំដោយ ឯកឧត្តម មាស សុខសេសាន្ត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។