ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្រង់ស្ថិតិទីតាំង និងកំណត់តម្លៃមូលដ្ឋានភាសុីគ្រប់ប្រភេទដាក់ឲ្យដេញថ្លៃសម្រាប់ធ្វេីអាជីវកម្មឆ្នាំ២០២៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ ២០២៣

ថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧

ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣

@សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត

===================

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានសម្របសម្រួលរៀបចំកិច្ចប្រជុំស្តីពី ការស្រង់ស្ថិតិទីតាំង និងកំណត់តម្លៃមូលដ្ឋានភាសុីគ្រប់ប្រភេទដាក់ឲ្យដេញថ្លៃសម្រាប់ធ្វេីអាជីវកម្មឆ្នាំ២០២៤ របស់ខេត្តរតនគិរី ដែលដឹកនាំប្រជុំដោយ ឯកឧត្តម ងិន ណែល អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីលោក ដួច ប៊ុនណា​ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ប្រធានសាខាពន្ធដារខេត្ត តំណាងរតនាគារខេត្ត និងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាព និងអភិបាល អភិបាលរងក្រុង ស្រុក ពាក់ព័ន្ធ។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា ដើម្បីកំណត់ទីតាំង និងកំណត់តម្លៃមូលដ្ឋាន ភាស៊ីគ្រប់ប្រភេទ នៅរដ្ឋបាលក្រុង ស្រុក ដើម្បីជាមូលដ្ឋានសម្រាប់ដាក់ដេញថ្លៃសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ របស់ខេត្តរតនគិរី។

ព័ត៌មានទាក់ទង