ថ្ងៃព្រហស្បតិ៍ ៣រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
=====================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានសម្របសម្រួលកិច្ចប្រជុំស្តីពី ការដេញថ្លៃភាស៊ីគ្រប់ប្រភេទនៅក្នុងខេត្តរតនគិរី សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ រួមមាន ចំណតរថយន្ត, កំពង់ចំលង និងសត្តឃាត ក្រោមអធិបតីភាព ឯកឧត្តម ងិន ណែល អភិបាលរងខេត្តរតនគិរី និងប្រតិភូតំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ។ កិច្ចប្រជុំនេះដេញថ្លៃនេះប្រព្រឹត្តទៅរយៈពេលមួយព្រឹក នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី។