ថ្ងៃចន្ទ ១០រោច ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣
#សាលប្រជុំមន្ទីរសដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី
========================
លោក ប៉ែន ហេង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៏បូកសរុបការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលថ្នាក់ជាតិ ឆ្នាំ២០២៣ ដោយមានការចូលរួមពី ប្រធានរតនាគារខេត្ត ប្រធាន អនុប្រធាន និងគណនេយ្យករមន្ទីរអង្គភាពជុំវិញខេត្ត។