ថ្ងៃស្រុក ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣
#សាលប្រជុំសាលាខត្តរនគិរី
===============
លោក ដួច ប៊ុនណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានចូលរួមកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងពិភាក្សាផែនការចំណូល ចំណាយថវិការបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិភាក្សា និងធ្វើផែនការចំណូល ចំណាយថវិកាជាមួយមន្ទីរអង្គភាពដែលមានចំណូល ដើម្បីដាក់បញ្ចូលជាចំណូលថវិកាខេត្តសម្រាប់ជាគុណប្រយោជន៍ខេត្តឆ្នាំ២០២៤ និងស្នើទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។